ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយ បានកើតឡើង ខណៈដែលមានរថយន្តដឹកកម្មករចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យមានមនុស្សម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
មតិយោបល់