ព័ត៌មានជាតិ

មេព្រៃស្រុកលំផាត់ចង់អង្រឹងដេកមើល​រថយន្តដឹកឈើប្រណីត

រតនគិរីៈ លោកនាយផ្នែករដ្ឋបាលព្រៃឈើ ហុង សុវណ្ណារាន គ្រប់គ្រងចំនួន៣ស្រុក ស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង រងការរិះគន់ថា មិន​បង្ក្រាបបទល្មើសព្រៃឈើ ដែលធ្វើសកម្មភាពដឹកប្រណីតជារៀងរាល់ថ្ងៃ​ ឆ្លងកាត់ទឹកដីរបស់ខ្លួន ប្រជាពលរដ្ឋសង្ស័យថា លោកបានសើមមាត់សើមកហើយមើលទៅ។

ជាក់ស្តែងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២L-០៦៩៤ ធ្វើសកម្មដឹកជញ្ជូនឈើប្រណីតចេញពីភូមិក្របីជ្រុំ ស្រុកកូនមុំជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងឆ្ពោះមកចូលក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ដោយឆ្លងកាត់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើស្រកលំផាត់បានយ៉ាងរលូនពុំមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើចេញមកបង្ក្រាបនោះឡើយ។

ពាក់ព័ន្ធនឹងចោទប្រកាន់ខាងលើនេះ លោក លី សុផាន ចៅសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង post news បានតេទៅសុំការបំភ្លឺដែរ ប៉ុន្តែលោកមិនលើកទូរសព្ទ សង្ស័យរថយន្តមួយគ្រឿងនេះបានលាភសក្ការៈហើយមើលទៅ? ឲ្យតែអ្នកសារព័ត៌មានតេទៅលោក មិនលើកនោះទេ រីឯមេឈ្មួញឈើប្រណីតតេទៅវិញ លោកលើកយ៉ាងឆាប់រហ័ស៕

មតិយោបល់