ភ្នំពេញៈ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបាញ់បោះសេរី បណ្ដាលឲ្យមានមនុស្សរងរបួស។
ដំណើររឿង៖ មុនពេលកើតហេតុ គេអះអាងថា មានមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានទាស់ពាក្យសម្ដីគ្នា ជាមួយបុរសម្នាក់ រស់នៅក្បែរខាងគ្នា រហូតឈានដល់មន្ដ្រីនគរបាលខាងលើ ទាញកាំភ្លើងAK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំជើងភាគីជម្លោះ បណ្ដាលឲ្យរងរបួស។
ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបាញ់ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ នៅនឹងកន្លែងតែម្ដង៕
មតិយោបល់