(ក្រុងកាប៊ុល)៖បើតាមក្រសួងរដ្ឋាភិបាល និងទីភ្នាក់ងារសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងកាប៊ុល ដែលបានធ្វើទ្បើងនៅក្បែរស្ថានទូតអាមេរិក និងទីតាំងក្រសួងមួយចំនួនទៀត បានបណ្ដាល់ឲ្យអ្នកស្លាប់កើនទ្បើងដល់ចំនួន ២៨នាក់ និងអ្នករងរបួសចំនួន ៣២៧នាក់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន Breaking News ចេញផ្សាយមុននេះបន្តិច នៅរសៀលថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០១៦។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ក្រុមណាជាអ្នកបង្កនោះឡើយ ប៉ុន្តែសន្តិសុខត្រូវបាន បង្កើននៅក្នុងរដ្ឋធានីនៅឡើយ ស្របពេលដែលមនុស្សស្លាប់អាចនឹងមានច្រើននាក់។ សម្រាប់ព័ត៌មាន លម្អិត នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕
មតិយោបល់