ព័ត៌មានជាតិ

មន្រ្តីនគរបាលស្រុកបាកានម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីនគរបាលម្នាក់ បានស្លាប់ ខណ:ដែលត្រូវរថយន្តបុក កាលពីវេលាម៉ោង៨និង២៥នាទី យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៥ ន្លោះគីឡូម៉ែតលេខ២០២-២០៣ មុខសាលាស្រុកបាកាន ភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ករណីនេះ រថយន្តមិនស្គាល់ម៉ាក បើកពីលិចទៅកើត ពេលមកដល់ចំណុចខាងលើ បានបុកម៉ូតូធុន ស៊ុយសូគីវីវ៉ា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G-0687 បើកពីកើតទៅលិច បើកដោយឈ្មោះ រស់ រិទ្ទិសាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់ភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ជាមន្រ្តីនគរបាលស្រុកបាកាន បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំណែក រថយន្តបានបើកគេចបាត់។ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យឪពុក ម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់