ព័ត៌មានជាតិ

ឃាត់ខ្លួនក្ដឹបចោរម្នាក់ ក្រោយឆក់កាបូប២នាក់ប្តីប្រពន្ធ!..

កណ្តាល:​ កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីឆក់កាបូប នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៧-២៨ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ លី ហាទីនី អាយុ៥៨ឆ្នាំ ជនជាតិអ៊ីស្លាម(ជាប្រពន្ធ) និងឈ្មោះសេន ម៉ាត់ អាយុ៥៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម(ត្រូវជាប្តី)។
ចំណែកជនសង្ស័យឈ្មោះ ឡ.ច.វ.រ.ប. ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(ឃាត់ខ្លួន)។ និងឈ្មោះ សឿង នេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលេងភ្លេងខ្មែរ នៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(គេចខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតីវិធី។ ចំណែកម្នាក់ទៀតសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់