ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត០៣ករណីផ្សេងគ្នា ។
១-ឈ្មោះ ត្រែង ផង់ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន ឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត (កេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន) នៅក្រុមហ៊ុន ដំរីមាស(ឆ្នោតកោស) អគារលេខ៣៥៧ ផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយរូបគេបានយកប្រាក់ដែលប្រមូលពីអតិថិជនបានទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យក្រុមហ៊ុនខាតបង់ ។
ក្រោយពេលសួរចម្លើយ បញ្ជាក់ឲ្យឃើញថា ជនសង្ស័យ ខាងលើ ពិតជាកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន ទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប ។
២-ឈ្មោះ ខេង សុគង់ ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពីបុគ្គលិកក្រុមហ៊ុន អាយជីត្រេឌីង ម្នាក់តួនាទីអ្នកគ្រប់គ្រង ទីតាំងផ្ទះលេខ១៦៣ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹង ពាក់ព័ន្ធករណី រំលោកទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក។
បន្ទាប់ពីឃាត់ខ្លួនធ្វើការសួរចម្លើយរួច បញ្ជាក់ឲ្យឃើញថា ជនសង្ស័យខាងលើពិតជា កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង ។
៣-ឈ្មោះ ខេង សុគង់ ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពីបុគ្គលិកក្រុមហ៊ុន អាយជីត្រេឌីង ម្នាក់តួនាទីអ្នកគ្រប់គ្រង ទីតាំងផ្ទះលេខ១៦៣ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹង ពាក់ព័ន្ធករណី រំលោកទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក។
បន្ទាប់ពីឃាត់ខ្លួនធ្វើការសួរចម្លើយរួច បញ្ជាក់ឲ្យឃើញថា ជនសង្ស័យខាងលើពិតជា កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង៕
មតិយោបល់