ព័ត៌មានជាតិ

ចេញពីផឹកស៊ីច្រៀងរាំសប្បាយនៅហាងខារ៉ាអូខេ ពេចជោរ មកវិញជិះម៉ូតូបុកជាមួយគោយន្តកន្ត្រៃស្លាប់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង ម៉ូតូបុកជាមួយ គោយន្តកន្ត្រៃ ដែលបើកបរច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវលំ ភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះកើតឡើងរវាងម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផែន រ៉ា អាយុ៣៨ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិអូររំចេក ឃុំចក ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង បើកបរម៉ូតូពីកើតទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកន្ត្រៃចំពីមុខ
ដែលកំពុងធ្វើដំណើរច្រាសទិសគ្នាពីលិចទៅទិសខាងកើត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នក រួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ គោយន្តបានបើករត់គេច តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឃាត់គោយន្តបាន រីឯម្ចាស់គេចខ្លួនបាត់។ ចំណេកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសាជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯមូលហេតុ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ផឹកស៊ីច្រៀងរាំសប្បាយនៅហាងខារ៉ាអូខេ ពេចជោរ ឃុំក្តុល ស្រុកទឹកផុស៕

មតិយោបល់