ភ្នំពេញៈ កម្លាំងអាវុធបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ស្ថិតភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ និង ១០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។
ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ជឿន សុធារាជ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ថុន ថានុ អាយុ ១៦ ឆ្នាំ មុខរបរសិស្ស។
៣/ឈ្មោះ សុខ ជាង ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរជាងដែក។
អ្នកទាំង៣រស់នៅភូមិ/ឃុំខាងលើ។
វត្ថុតាងដកហូតបាន៖ សារធាតុញៀនចំនួន ១៧ កញ្ចប់តូច និងសម្ភារៈមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញបញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់