អង់គ្លេស៖ខ្សែប្រយុទ្ធរបស់ក្លិប បិសាចក្រហម កីឡាករ Robin van Persie បាននិយាយថា កាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមានលទ្ធភាព ធ្វើការជាមួយនឹង លោក Louis van Gaal ។
កីឡាករសញ្ជាតិហុល្លង់ បានចំណាយពេល ២ ឆ្នាំ ស្ថិតនៅក្រោមការទំនុកបម្រុងរបស់លោក Louis van Gaal លើកាតព្វកិច្ចជាតិ ហើយឥឡូវនេះអតីតអ្នកចាត់ការទូទៅក្លិប Bacelona នឹងមកដឹកនាំក្រុមបិសាចក្រហមនៅរដូវកាលក្រោយ ដោយកំពុងរកច្រកដោះស្រាយវិបត្តិ ក្លិប បិសាចក្រហម កំពុងជួបផលលំបាកនាពេលបច្ចុប្បន្ន។
កីឡាករ Robin van Persie បានប្រាប់ដល់សារព័ត៌មាន The Sun Sunday ថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយធ្លាប់បានលេងក្រោមការគ្រប់គ្រងរបស់ Louis van Gaal ២ ឆ្នាំ ហើយពេលនេះ ខ្ញុំកំពុងនឹងរងចាំទទួលភាពសប្បាយរីករាយ ២ ឆ្នាំទៀតជាមួយនឹងគ្រូបង្វឹករូបនេះ” ។
ប្រភពព័ត៌មាន បានឲ្យដឹងបន្តថា កីឡាករ Robin van Persie នឹងត្រូវ Louis van Gaal តែងតាំងជាប្រធានក្រុម ក្លិប ជួសតំណែង កីឡាករ Nemanja Vidic ដែលបានចូលរួមលេង ឲ្យ Inter Milan ខណៈដែលគេគិតថា ក្រណាត់រុំដៃ ជាប្រធានក្រុមនោះ នឹងបានទៅលើ Rooney ៕
មតិយោបល់