ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ក្រោយឆែកឆេររកឃើញគ្រឿងញៀន១០កញ្ចប់នៅខណ្ឌឬស្សីកែវ!

ភ្នំពេញៈ កម្លាំងចម្រុះដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន១០កញ្ចប់តូច។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅមុខអនុវិទ្យាល័យឫស្សីកែវតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនឃាត់ខ្លួនជនសង្ស័យខាងលើម្លាំងចំរុះបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកស្រាប់តែឃើញជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងដោយបិតភ្លើងម៉ូតូមកដល់ចំណុចកើតហេតុខាងលើសមត្ថកិច្ចមានការសង្ស័យក៏ហៅឲ្យឈប់ម៉ូតូដម្បីត្រួតពិនិត្យភ្លាមៗនោះសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូចក៏ឃាត់ខ្លួនបញ្ជូនប៉ុស្តិ៍នគរបាលឫស្សីកែវដើម្បីសាសួរបន្ត។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនោះឈ្មោះ សេត រ៉ូហ្សាលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្ភារៈដកហូតមានម្សៅក្រាមសថ្លាចំនួន១០កញ្ចប់តូច ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខក្រចេះ1D 2705។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញខណ្ឌឫស្សីកែវដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី៕

មតិយោបល់