ព័ត៌មានជាតិ

យកម៉ូទ័រទៅឆាបក្នុងស៊ីទែនសាំង ផ្ទុះឆេះរលាកបុគ្គលិកក្រុមហ៊ុនសេងបូទុមម្នាក់ រងរបួសធ្ងន់!

រតនគិរី: មានករណីផ្ទុះស៊ីទែនសាំង បណ្តាលឲ្យបុរសម្នាក់​រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិ ឡោម ឃុំ ម៉ាលិក ស្រុក អណ្តូងមាស ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ ហ៊ាក តុង ជាបុគ្គលិកក្រុមហ៊ុនសេងបូទុម។
មូលហេតុ ជនរងគ្រោះយកម៉ូទ័រចូលទៅឆាប ក្នុងស៊ីទែនសាំង បង្កឲ្យភ្លើងឆាបឆេះរលាករងរបួសធ្ងន់តែម្តង៕

មតិយោបល់