ព័ត៌មានជាតិ

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ រកឃើញ និងដកហូតនៅផ្សារច្បារអំពៅ

ភ្នំពេញៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាម្សៅកាហ្វេកញ្ចប់ចំនួន ៣ កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម ។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់