ព័ត៌មានជាតិ

បញ្ឆេះម៉ាស៊ីនឈូសឈើ បែរជាឆក់ខ្សែស្លាប់យ៉ាងអាណោចអាធ័ម!

​ព្រៃវែង: កាលពីវេលម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ឆក់ខ្សែភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិឫស្សីទទឹង ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះបានទៅបញ្ឆេះ ម៉ាស៊ីនភ្លើង របស់ខ្លួនដើម្បីឈូសឈើ ម៉ាស៊ីនឆេះហើយក៏ដើរទៅប៉ះនឹងខ្សែភ្លើងនៅក្បែរនោះ បណ្តាលឲ្យឆក់ស្លាប់តែម្តង៕

មតិយោបល់