កំពង់ស្ពឺៈ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥និង៤៥នាទីល្ងាច កម្លាំងនគរបាលបានធ្វើការល្បាតភូមិត្រពាំងវែង ឃុំត្រពាំងគងឃាត់មុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនចំនួន២នាក់ ៖ ឈ្មោះ ណែត ពុធ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សាត់ សែន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិត្រពាំងវែង-ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ដកហូតម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់មធ្យម , ទូរសព្ទដៃ២គ្រឿង។
ក្រោយការសាកសួរ សមត្ថកិច្ចបន្ដអនុវត្តនីតិវិធី សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ ឈានទៅបង្រ្កាបទីតាំងផ្ដល់កន្លែងប្រើប្រាស់និងជួញដូរគ្រឿងញៀននៅផ្ទះសំណាក់លឹម សៀនហួ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ឃាត់មុខសញ្ញាបាន ៨នាក់បន្ថែម
១.ឈ្មោះ ថន ភក្ដី ភេទប្រុស អាយុ ១៧ឆ្នាំ
២.ឈ្មោះ ពេញ សុធារៈ ភេទប្រុស អាយុ ២៧ឆ្នាំ នៅ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង នៅបន្ទប់លេខ ១៣ ដកហូតបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ២៧ កញ្ចប់ ( មធ្យម ២,តូច ២៥) , ម៉ូតូ ១ គ្រឿង ឧបករណ៍ប្រើប្រាស់ ,ថង់ប្លាស្ទិកមួយចំនួន។
៣.ឈ្មោះ រឿន ឡុង ភេទប្រុស អាយុ ១៦ឆ្នាំ
៤.ឈ្មោះរឿន លាង ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។
៥.ឈ្មោះ ថន ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ
៦.ឈ្មោះ អៀន ឈៀងលី ភេទប្រុស អាយុ ២០ឆ្នាំ
៧.ឈ្មោះ សឿន ផា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្រពាំងវែង ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅបន្ទប់លេខ ១៧,៣៥ ដកហូតបានម្សៅក្រាមពណ៍ស សង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ និង ម៉ូតូ ២ គ្រឿង
៨.ឈ្មោះ សន ស្រីនា ភេទស្រី អាយុ ៣៣ឆ្នាំ ម្ចាស់ផ្ទះសំណាក់ ខាងលើ។
ប្រតិបត្តិការខាងលើបានការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកំពង់ស្ពឺចូលរួមលោក អភិបាលរងស្រុក លោកមេឃុំ លោក មេភូមិ ។
សរុបជនសង្ស័យដែលពាក់ព័ន្ធនិងឃាត់បានជាក់ស្ដែង ចំនួន ១០នាក់ ស្រី ២នាក់ ដកហូតគ្រឿងញៀនចំនួន៣៣ កញ្ចប់ (មធ្យម ៧ . តូច ២៦ ) ម៉ូតូ ៣គ្រឿង ទូរសព្ទ ២គ្រឿង ,ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១ និងថង់ប្លាស្ទិចមួយចំនួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់