Post News Media ព័ត៌មានជាតិ រថយន្តកុងតឺន័...

រថយន្តកុងតឺន័របុករថយន្តបែន របួសធ្ងន់ស្រាល២នាក់!..

កោះកុង: ថ្ងៃសុក្រ ០៣កើត ខែបឋមាសាឍ ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តបែន បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ចំណុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រ១៤៨,១៤៩ ស្ថិតនៅស្ទឹងឆាយ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

រថយន្តម៉ាកកុងតឺន័រUSA ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ3A1367 បើកបរដោយឈ្មោះ តុក សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង និងរថយន្តម៉ាកបែន ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំKPS0427 បើកបរដោយឈ្មោះ វ៉ែន គង្គា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរក្រៅ,ឃុំស,ស្រុកសំរោងទង,ខេត្តកំពង់ស្ពឺ(រងរបួសស្រាល)។

អ្នករួមដំណើរឈ្មោះ ផាន់ កុសល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ(រងរបួសធ្ងន់) ទិសដៅពីត្បូងទៅជើង។ ជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រែអំបិល។

ចំពោះរថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល៕

Loading...