ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តតូរីស១៥កៅអី ពាក់ស្លាកលេខខេមរភូមិន្ទ 02 2-8471 បុកបណ្តាលឲ្យរងរបួស ៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ២គ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន និងជិះបញ្រ្ចាសទិស ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស្កូបពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1V-1862 ជិះគ្នា២នាក់ បានបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តតូរីស១៥កៅអី ពាក់ស្លាកលេខខេមរភូមិន្ទ02 2-8471 បុកខ្ទាតបណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ រួចរថយន្តបន្តទៅម៉ូតូមួយគ្រឿងទៀតពេញទំហឹង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1N-2073 ជិះបញ្ជ្រាស់ទិសដៅចរាចរណ៏ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំង ដើម្បីវាស់វែង និងយករថយន្ត រួមទាំងម៉ូតូមករក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់