ភ្នំពេញៈ បុរសវ័យម្នាក់ បានដាក់ជណ្ដើឡើងតអំពូលភ្លើង នៅមុខផ្ទះដែលបានដាច់ មិនប្រយ័ត្នក៏ត្រូវខ្សែភ្លើងឆក់ ស្លាប់ភ្លាមៗមួយរំពេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះលេខ94EOផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ កូវ អៀងហ៊ត ភេទប្រុស អាយុ៦៧ ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ
មានស្រុកកំណើតភូមិរការកណ្ដាល ស្រុកក្រចេះ ខេត្តក្រចេះ៕
តាមសម្តីប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ នៅមុនកើតហេតុ អំពូលភ្លើងដែលដាក់បំភ្លើងស្លាកយីហោ បានដាច់នៅពេលនោះជនរងគ្រោះ បានប្រាប់កូនប្រុស ឲ្យបិតបារ៉ែកភ្លើង ដើម្បីឲ្យគាត់ឡើងទៅដូរអំពូលថ្មី ពេលនោះជនរងគ្រោះ បានដូរអំពូលភ្លើងរួច ក៏បានអង្គុយលើដំបូលសង្ក័សី ហើយបានស្រែប្រាប់កូន ឲ្យបើកបារ៉ែកភ្លើងវិញ ទើបបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់ស្ដូកស្ដឹង នៅលើដំបូល ឃើញដូចនេះ រូបគាត់ជាប្រពន្ធ បានស្រែឆោឡោឲ្យអ្នកជិតខាងជួយឡើងយកប្ដី ចុះមកក្រោម រួចក៏បានខលហៅរថយន្តសាមុយ របស់មន្ទីពេទ្យដង្កោ ដឹកប្ដីគាត់មកសង្រ្គោះនៅមន្ទីលោកសង្ឃ តែជាអកុសល់ពេកដែលដឹកជនរងគ្រោះ មកដល់មន្ទីរពេទ្យគ្រួពេទ្យ បានប្រាប់ថា ប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ក៏បានដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់ផ្ទះកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=1WAZK2xoarA
មតិយោបល់