ព័ត៌មានជាតិ

រថយន្តកាម​រី​ឆ្លាម​១​គ្រឿង បើកលឿនខណៈមេឃកំពុងភ្លៀង ក៏ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្ពាន របួសមនុស្ស ៧នាក់

កោះកុង: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កទ្បើងដោយរថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង បាន​បើក​យ៉ាង​លឿន​ខណ:​មេឃ​កំពុង​​ភ្លៀង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្ពាន បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ និងរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ ​កើតឡើង​កាលពី ម៉ោង​៦ព្រឹក ថ្ងៃ​ទី​១៧ មិថុនា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចំណុច​ស្ពាន ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ស្ថិត​ក្នុងភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរ:​ភូមិន្ទ ខេត្តកោះកុង។

តាម​សមត្ថកិច្ច​ ​បានឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​ខាង​លើ ​បាន​ចេញដំណើរ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ឆ្ពោះទៅ​ខេត្តកំពត ក៏ស្រាប់តែ​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុបែនេះតែម្ដង ​បណ្តាល​មនុស្ស​៧​នាក់ រួមមាន​ទាំង​ក្មេង និង​ចាស់​រង​របួស​យ៉ាង​ធ្ងន់ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និង​​ស្ទូចរថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរ:ភូមិន្ទ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

មតិយោបល់