ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនឯកជនស៊ុនលី៣៥កៅអី បើកកិនបុរសម្នាក់ ស្លាប់ភ្លាមៗ លើស្ពានអាកាស៥មករា

ភ្នំពេញៈ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបុកពីក្រោយ រួចកិនពីលើ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៥មករាខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានឈ្មោះឆៀម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងមុនកើតហេតុ គេឃើញរថយន្តរបស់ក្រុមហ៊ុនឯកជនស៊ុន លីប្រភេទរថយន្តក្រុង៣៥កៅអីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រាវ ប្រភេទរថយន្តក្រុង ពាក់ស្លាកលេខភ្នំពេញ3B-7920 បើករបរដោយបុរសម្នាក់ ឈ្មោះស៊ឺ សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅលើរថយន្ត ម្តុំផ្ទះឯកឧត្ដម ជាសុផារ៉ា តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណឬស្សីកែវ មានស្រុកកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរៀប បានបើកចេញពីម្តុំក្តាន់ពីបំណង ទៅយកភ្ញៀវនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយធ្វើដំណើតាមបណ្តោយផ្លូវសហព័ទ្ធរុស្សីទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុក ម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GX-7165 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា នៅខាងមុខបណ្តាលឲ្យកិនចំក្បាលធ្លាយខួលស្លាប់មួយរំពេច។
ភ្លាមៗនោះរថយន្តបង្កបានព្យាយាម បើករត់គេចខ្លួន បានប្រមាណជាង១០០ម៉ែត ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់មកវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាគ្នាទៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យប្រពៃណី៕

មតិយោបល់