ភ្នំពេញៈ រថយន្តលុចស៊ីសRX300មួយគ្រឿង បានបើកក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុលក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីជួរពីរកង់ រីឯរថយន្តដាច់ក្រឡេបន្តដំណើរទៅមុខលែងរួច ។
ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទីន១៨ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ (មុខក្រសួងមហាផ្ទៃ) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកលុចស៊ីសRX-300មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AD-4495 បើកក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចចេញពីជួរចំនួន២កង់ ចំណែកឯរថយន្តដាច់ក្រឡេកង់មុខ បន្តដំណើរទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់