ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២១ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

កំពង់ចាម: កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកកងមាសស្រីសន្ធរ និងស្រុកមុខកំពូលខេត្តកណ្តាល បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០២ករណី​ ដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យប្រុស២១នាក់។

ជនសង្ស័យទាំងអស់ រួមមាន៖
១-ឈ្មោះ លី ឧស្សាហ៍ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្តាល ។
២-ឈ្មោះ ឆយ ដា ភេទប្រុស អាយុ២៦ឆ្នាំ​ ជាតិខ្មែរ ​នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្តាល។
៣-ឈ្មោះ ចាន់ លាភ ភេទប្រុស អាយុ២២ឆ្នាំ ​នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្តាល។
៤-ឈ្មោះគៀត កុណ្ណា ហៅ ហេង ប៊ុណា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិរកាកោង២ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល (មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ចេញដោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ត្រូវចោទពីបទ​ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០៣.០២.២០១៨)។
៥-ឈ្មោះ ថា រដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រាំងតាយង់ ឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង។
៦-ឈ្មោះ ឆុំ លាងហៃ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៧-ឈ្មោះ លឹម តាំង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជ្រោយក្របៅ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។
៨-ឈ្មោះ សល់ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិល្វាក្រោម ឃុំស្តៅ​ ស្រុកកងមាស។
៩-ឈ្មោះ វ៉ា ប៊ុនណេង ភេទប្រុស អាយុ១៥ឆ្នាំនៅភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ។
១០-ឈ្មោះ សេង គ្រុយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកចក ឃុំព្រៃធំ​ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
១១-ឈ្មោះ សុខ សេង ភេទប្រុស អាយុ២៣ឆ្នាំ​ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល។
១២-ឈ្មោះ ឆេង ងួន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល។
១៣-ឈ្មោះ ងួន សុខា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកំពង់ប្រាសាទ​ ឃុំអំពារ ​ស្រុកមុខកំពូល។
១៤-ឈ្មោះ អុំ​ ណារ័ត្ន ភេទប្រុសអាយុ២៤ឆ្នាំ ភូមិកំពង់ប្រាសាទ​ ឃុំអំពារ ​ស្រុកមុខកំពូល។
១៥-ឈ្មោះ ម៉ក់ សូរីយ៉ា ភេទប្រុស អាយុភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ​​ ខេត្តកំពង់ចាម។
១៦-ឈ្មោះ ជ្រោង ស្រៀង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើង ព្រៃ។
១៧-ឈ្មោះ យ៉ុង តុលា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកំពង់ប្រសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល។
១៨-ឈ្មោះ ស៊ុ សេន​ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល។
១៩-ឈ្មោះ ស្រ៊ុន ម៉េងស្រាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ
២០-ឈ្មោះអូន ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ
២១-ឈ្នោះវ៉េង ឈាងវ៉ៃ ភេទប្រុស អាយុ២២ឆ្នាំជាតិខ្មែរ
អ្នកទាំង០៣នាក់ នៅភូមិប៉ុកប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន១០កញ្ចប់ (ធំ៤កញ្ចប់ និងតូច៦កញ្ចប់) ទូរស័ព្ទ២៤គ្រឿង ម៉ូតូ១១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន៕

មតិយោបល់