ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ បានដេញចាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង ពាក់ព័ន្ធនឹងករណីកាច់សោកម៉ូតូជនរងគ្រោះ ដែលប្រតិបត្តិការនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ១៧ជ ផ្លូវបេតុង ក្រុម០៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពកាច់សោកម៉ូតូ ដោយម្ចាស់ម៉ូតូឃើញ ក៏បានស្រែកស្របពេលដែលសមត្ថកិច្ច
កំពុងល្បាតក៏បានដេញតាមចាប់ជនសង្ស័យ នៅចំណុចមុខសាលាប៉ែលធី ភូមិផ្សារតូច សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ រ័ត្ន ហៅអារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ
ចំណែកជនរងគ្រោះឈ្មោះ សូ លីនណា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០អឺ ផ្លូវលេខ ២១កា ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ។
វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១១ ពាក់ស្លាក់លេខ ភ្នំពេញ 1AS-5553 ។ ដែកសំប៉ែតកែច្នៃ ចំនួន ១សោចញ្ចៀនលេខ៨ ចំនួន០១ សម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូ។
ក្រោយឃាត់ខ្លួនជនសង្ស័យជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុះរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់