កំពតៈ លោក ព្រហ្ម វាសនា អធិការនគរបាលស្រុកជុំគីរី បានប្រាប់ Post News ថា នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីរំលោភសេពសន្ថវៈ (ឪពុករំលោភកូនបង្កើត) កើតឡើងនៅភូមិ ពងទឹក ឃុំ ស្រែចែង ស្រុកជុំគីរី ខេត្តកំពត។
ជនរងគ្រោះឈ្មោះ អ.រ.ដ ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅភូមិឃុំកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ គេង វៃ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិឃុំកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបំពេញសុំណុំរឿងតាមនីតិវិធីច្បាប់៕





មតិយោបល់