ភ្នំពេញ:ក្រសួងធនធានតឹក ប្រើប្រាស់ម៉ាស៊ីនបូមទឹក ទីយូ មុខបីតឹក សរុប ប្រើប្រាស់ម៉ាស៊ីន បូមទឹកចំនួន២៥គ្រឿង ដើម្បី នាំ ទឹកចំនួន ៥លានម៉ែត្រគូប ដែលបូម ពីអាងកំពីងពួយ ទៅកាន់ស្ទឹងសិរីសោភ័ណ ដែលទឹកអាចនឹងទៅដល់ មុនពេលដែលទឹកស្ទឹងសេរីសោភ័ណរីងស្ងួតអស់។ នេះបើយោងតាមការបញ្ជាក់ពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងនៅថ្ងៃទី២៦ ខែមេសា នេះ។
លោក ចាន់ យុត្ថា បានបន្តថា ការនាំទឹកពីអាងកំពីង ពួយ ទៅកាន់ស្ទឹងសេរីសោភ័ណ មានចំងាយប្រមាណ ៩០គីឡូម៉ែត្រ មិនមែនជារឿងធម្មតា ទេជួបឧបសគ្គច្រើន ក្រុមការងារជំនាញនិងមន្ទីរធនធានទឹកខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានប្រើ មធ្យោបាយបច្ចេកទេស កាយ ប្រឡាយ លើកទំនប់ចំនួន៥កន្លែង សម្រាប់បូមទឹក បណ្ដាក់គ្នាបន្តទៅកាន់ស្ទឹងសេរីសោភ័ណ ទាំងថ្ងៃទាំងយប់ ព្រោះថាពីអាងទឹកកំពីងពួយទៅកាន់ស្ទឹងសេរីសោភ័ណ មានកំពស់ប្រមាណជា១០ម៉ែត្រ ។ក្នុងមួយទំនប់ យើងប្រើប្រាស់ម៉ាស៊ីនបូមទឹក ទុយោ មុខបីតឹក ចំនួន ៥គ្រឿង សរុប ប្រើប្រាស់ម៉ាស៊ីន បូមទឹកចំនួន២៥គ្រឿង ដែលអាចមានសមត្ថភាពបូមបាន៣៥០០ម៉ែត្រគីប ក្នុងមួយម៉ោង ។
លោកបន្ថែមថា គិតមកដល់ថ្ងៃទី២៦មេសានេះ ទឹកបាន ឆ្លងផុត ទំនប់ទី៣ ទៅកៀក និងទំនប់ទី៤ហើយ ក្រុមការងារកំពុង ធ្វើ ការកាយ ប្រឡាយ ព្រែក និងដំឡើង ម៉ាស៊ីនបូមទឹក ពីទំនប់ទី ៤ទៅកាន់ទំនប់ ទី៥ ដែលជាទំនប់ចុងក្រោយ មុននឹងទឹកធ្លាក់ចូលទៅក្នុងស្ទឹងបរវេល ហើយបូមបន្តទៅកាន់ស្ទឹងសេរីសោភ័ណ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម រូបនោះ បញ្ជាក់ថា ការងារនេះមានការលំបាក ខ្លះ ដោយសារ ព្រែក ប្រឡាយ មួយចំនួន ដែលកន្លងមកយើងធ្លាប់តែនាំទឹកចូល ឥឡូវ យើង នាំទឹកចេញ មានន័យ ថា បូមទឹកបញ្ច្រាស ឡើងពីទាប ទៅខ្ពស់ កន្លែងខ្លះគោករាក យើងត្រូវស្តា ទាំងអស់ មើលគ្រប់ពេលកុំ ឲ្យចរន្តទឹកកកស្ទះ កន្លែងខ្លះយើងត្រូវប្រើគ្រឿងចក្រពុំ ញែក ប្រឡាយ ដើម្បី នាំទឹកពីអាងកំពីងពួយទៅកាន់ ស្ទឹងសេរីសោភ័ណ ដែលមានកំពស់ ប្រមាណជា១០ម៉ែត្រ នោះ។ហើយការលំបាកមួយទៀតគឺ ដោយសារ អាកាសធាតុក្តៅខ្លាំងពេក ពេលថ្ងៃត្រង់គឺក្រុមការងារមិនអាច ដំឡើង ម៉ាស៊ីន ទុយោ បានឡើយដោយសារ កម្តៅខ្លាំងមិនអាចប៉ះ ទុយោ បានឡើយព្រោះដែកក្តៅខ្លាំង យើងត្រូវផ្អាក ២ទៅ៣ម៉ោងក្នុងមួយថ្ងៃ រហូតដល់រសៀលទើបយើងចាប់ផ្តើមបន្ត។
លោក ចាន់ យុត្ថា បញ្ជាក់ថា ការលំបាកទាំងនោះមិនជា ឧបសគ្គ របស់ក្រុមការងារយើងឡើយ។តាមគតិបណ្ឌិត គិតគូរដ៏ឈ្លៀសវៃរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី ក្រសួងធនធានទឹក ដែលជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាដាច់ខាត ត្រូវតែនាំទឹក ទៅជួយ អ្នកស្រុកសេរីសោភ័ណ ឲ្យទាន់ពេលវេលា ទោះបីជាលំបាក យ៉ាងណាក៏ដោយគឺក្រុមការងារយើង និងព្យាយាមធ្វើទាំងថ្ងៃទាំងយប់ ធ្វើយ៉ាងមិចនាំទឹកទៅដល់ មុនពេលដែលទឹកស្ទឹង សេរីសោភ័ណរីងស្ងួត អស់ ។ លោកបញ្ជាក់បន្ថែមទៀតថា ការងារ អន្តរាគមន៏ នេះ មិនមែនតែពលរដ្ឋនៅក្រុងសេរីសោភ័ណនោះទេ ក្រសួងធនធានទឹកបានធ្វើសកម្មភាពគ្រប់កន្លែងនៅទូទាំងប្រទេស នៅពេលពលរដ្ឋខ្វះទឹក ប្រើប្រាស់ និងបង្កបង្កើនផល។
សូមបញ្ជាក់ថា ទឹកនៅក្នុងអាងកំពីងពួយនាបច្ចុប្បន្ន មាននៅសល់ប្រហែល៥០លានម៉ែត្រគូប។ដើម្បីនាំទឹកដ៏ច្រើននេះទៅដល់គោលដៅ គឺត្រូវប្រើប្រាស់គ្រប់មធ្យោបាយបច្ចេកទេសដែលមាន ដោយធ្វើយ៉ាងណាបូមទឹក បណ្តាក់គ្នា ចូលដល់ស្ទឹងសិរីសោភ័ណ ក្នុងរយៈពេលមួយសប្តាហ៍ ទើបអាចជួយសង្គ្រោះដល់អ្នកក្រុងសិរីសោភណ្ឌ ដែលកំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងនាពេលនេះ៕
មតិយោបល់