ព័ត៌មានជាតិ

ជាងសំណង់ម្នាក់ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះអស់ ៤ខ្នង នៅខណ្ឌដូនពេញ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងដែលបានកើត ឡើងនៅចំណុច ផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆាំ្ន មុខរបរ ជាងសំណង់ ។

មូលហេតុ៖ បណ្តាលមកពីដុតផ្ទះខ្លួនឯង បង្កជាអគិ្គភ័យ ។
– ប្រភេទសំណង់: ឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រx៨ម៉ែត្រ ។
– ខូចខាតសម្ភារៈ៖ ឆេះផ្ទះអស់ចំនួន ០៤ខ្នងនឹងសម្ភារៈអស់ទាំងស្រុង។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គ្មាន ។

បានប្រើប្រាស់របស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១រថយន្ត ស្មើរនឹង ៨៤ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
– ពន្លត់ចប់ នៅវេលាម៉ោង ១២និង២០នាទីយប់ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់