ព័ត៌មានជាតិ

ស្រែកហៅចៅឲ្យទៅដូររង្វាន់ក្រវិលកំប៉ុងស្រាបៀរលីអូ បែរជាបីចូលផ្ទះចាប់រំលោភ!..

បាត់ដំបងៈ កាលពីវេលាម៉ោង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនបុរសចំណាស់ម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ នៅក្រុមទី០៥ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ សូ ឌី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះស.ណ.ល ភេទស្រី អាយុ៨ឆ្នាំ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ កួយ ហ៊ួន ភេទស្រី អាយុ៤៣ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ(ជាម្តាយបង្កើតជនរងគ្រោះ)បានបញ្ជាក់
ឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះម្តាយមីងនៅភូមិឃុំកើតហេតុ ចំណែកខ្លួនបានទៅលក់ផ្លែឈើនៅក្នុងផ្សារឡែមប្រទេសថៃ។ រហូតមកដល់ម៉ោង៨យប់ ខ្លួនបានត្រឡប់មកពីលក់ដូរវិញ ក៏ឈ្មោះកូយ ហៀម ភេទស្រី ដែលត្រូវជាម្តាយមីងរបស់ជនរងគ្រោះបានប្រាប់ខ្លួនថាជនរងគ្រោះ ត្រូវឈ្មោះសូ ឌី ភេទប្រុស អាយុ៥២ឆ្នាំចាប់រំលោភ។

តាមការបំភ្លឺពីជនរងគ្រោះនិងបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧.០៦.២០១៨ ខ្លួនបានទៅលេងរូបសត្វជាមួយចៅរបស់ជនសង្ស័យ នៅក្បែរផ្ទះរបស់ម្តាយមីងខ្លួន រហូតដល់ម៉ោង១០:០០ នាទី ស្រាប់តែឃើញជនសង្ស័យ បានស្រែកហៅខ្លួនទៅដូររង្វាន់ក្រវិលកំប៉ុងស្រាបៀរលីអូ ខ្លួនបានរត់ទៅរកជនសង្ស័យដល់ក្នុងផ្ទះជនសង្ស័យ ស្រាប់តែជនសង្ស័យបានចាប់បីខ្លួន ហើយខ្លួនបានស្រែក តែជនសង្ស័យមិនឲ្យស្រែក ហើយខ្លួនក៏មិនបានស្រែក ហើយជនសង្ស័យបានលើខ្លួនដាក់លើគ្រែដេកក្នុងបន្ទប់ដេក ជនសង្ស័យបានឲ្យប្រាក់ខ្លួនចំនួន១០០(មួយរយ)បាត ទុកដូរក្រវិលកំប៉ុងស្រាបៀរ រួចជនសង្ស័យបានលាត់សារ៉ុងខ្លួនហើយស្រាតលីអូខ្លួន ហើយចំណែកជនសង្ស័យបានលាតក្រម៉ាហើយស្រាតលីអូ ក៏ចាប់រំលាប់ខ្លួនតែម្តង៕

មតិយោបល់