ភ្នំពេញៈ នៅវេលាម៉ោង០៨និង៤៥នាទីយប់ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចផ្ទះលក់សម្បកកង់រថយន្ត នាគមាស ផ្លូវភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ តែ តេក ហ៊ាង ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ។
ប្រភេទសំណង់: ផ្ទះលែ្វង ទំហំ ០៤ម៉ែត្រ x ១៨ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះអស់ចំនួន ០១ខ្នង ទាំងស្រុង និងរាលដាលដល់ផ្ទះចំនួន០២ខ្នង ។ មូលហេតុ៖ កំពុងបន្តស្រាវជ្រាវ ។
បានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យរបស់ការិយាល័យ អគ្គិភ័យចំនួន២១ គ្រឿង ប្រើប្រាស់ទឹកអស់៦៣ រថយន្ត ស្មើនឹង ២៥២ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ស្មើនឹង ៣៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វាចំនួន០៩ គ្រឿង ប្រើប្រាស់ទឹកអស់២៧ រថយន្តសើ្មនឹង១០៨ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់អស់ទឹក០៣ រថយន្ត ស្មើនឹង២៤ម៉ែត្រគូប ។ រថយន្តផ្សារទំនើប អូឡាំព្យាចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៦ រថយន្ត ស្មើនឹង៣០ម៉ែត្រគូប ។ ពន្លត់ចប់៖ នៅវេលាម៉ោង១១និង៥០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់