ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីរយន្ដដឹកទំនិញមួយគ្រឿងបើករេចង្កូតជ្រុលទៅបុកចូលសំយាបផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចន្លោះបង្គោលគីឡូម៉ែត្រ១៨-១៩ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឲ្យស្រ្តីម្នាក់រងរបួស។
រថយន្ដពាក់ស្លាកលេខ ភ្នំពេញ2J-6032 របស់ក្រុមហ៊ុន ណាវ៉ារ៉ាត់ អ្នកបើកបរឈ្មោះ ខេម បុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើត ភូមិព្នៅ ឃុំ រំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅស្រុកស្ទឹងហាវ។
ក្រោយពេលកើតហេតុជនរងគ្រោះបានដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ចំណែករថយន្ដត្រូវបានយកមករក្សាទុកនៅនគរបាលស្រុកស្ទឹងហាវដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕





មតិយោបល់