ព័ត៌មានជាតិ

រថយន្តដឹកកម្មករសំណង់១គ្រឿង បើកលឿននៅផ្លូវកោង បណ្ដាលឲ្យក្រទ្បាប់ របួសជាង២០ នាក់ នៅព្រះសីហនុ

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង ដែលបើកដឹកកម្មករសំណង់ ទៅធ្វើការនៅបុរីគុជអាស៊ីក្នុងព្រះសីហនុ បានក្រឡាប់ធ្លាក់ចេញពីផ្លូវ ចូលទៅលើឆ្នេរខ្សាច់កន្ទុយនាគ កាលពីម៉ោងជិត៧ព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បណ្តាលឲ្យកម្មករ និងអ្នកជិះក្នុងរថយន្តជាង២០នាក់ រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយហេតុការណ៍នេះ សមត្ថកិច្ចបានឲ្យដឹងជាបឋមថា រថយន្តខាងលើ ទំនងជាបើកលឿន ដល់ចំណុចផ្លូវកោង ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យក្រឡាប់បែបនេះ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ អត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់