ព័ត៌មានជាតិ

ជនស្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

កណ្ដាលៈ កាលវេលាម៉ោង៣ និង និង៣០នាទីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងបន្ទប់ជនសង្ស័យ
ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យឃាត់ខ្លួនទាំង ៣នាក់ ៖ ទី១-ឈ្មោះ សោម សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) ទី២-ឈ្មោះ សុរះ ថាវន ខេមរិន្ទ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) និងទី៣-ឈ្មោះ ផល ចាន់សុផាន់ណារី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ)។

វត្ថុតាងដកហូតបាន រួមមាន៖
– ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន៣កញ្ចប់ មធ្យម។
– ទរសព្ឌ័ដៃចំនួន៣គ្រឿង ម៉ាកអិនចុចពិល ពណ៌ខ្មៅ។
– អាវុធខ្លី១ដើមធុន (PIETRO BERETTA) ប្រើហ្គាស់បាញ់គ្រាប់កង់ មានគ្រាប់ចំនួន៨ គ្រាប់ និងបង់ចំនួន២
– ម៉ូតូចំនួន២ គ្រឿង ម៉ាកហុងដា
សេ១១០ ពណ៌ខ្មៅ ស៊េរី ០១២ ដូចគ្នា
ពាក់ស្លាកលេខ បាត់ដំបង 1L-3315 និង១គ្រឿងទៀត ស្លាកលេខភ្នំពេញ1FA-7467។
– ឧបករណ៏ប្រើប្រាស់ថ្នាំញៀន និងថង់វេចខ្ចប់មួយចំនួន។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យ កំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង ជំនាញនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញ ផ្នែកនគរបាលយុត្តិធម៌ ចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅក្នុងបន្ទប់របស់ពួកគេ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់