ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ទឹកOishi ទឹកម្ទេស ទឹកប៉េងប៉ោះ ទឹកផ្លែឈើ នំស្រួយ ហួសកាលបរិច្ឆេទនៅផ្សារកំពង់សិលា!

យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយ អាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតូបលក់តាមផ្ទះ និងធ្វើតេស្តបឋមស្វែងរកសាធាតុគីមីហាមឃាត់លើសសៃមីសួ ក្នុងផ្សារកំពង់សិលា ។
លទ្ធផលនៃការត្រួតពិនិត្យយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់លើសសៃមីសួរនោះទេ តែយើងបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោម:
១-ទឹកម្ទេស ចំនួន ៦ដប=៣គ.ក.
២-ទឹកប៉េងប៉ោះ ចំនួន ៤ដប=២គ.ក.
៣ -ទឹកផ្លែឈើ ចំនួន ៦ដប=១.៥គ.ក.
៤ -ទឹក Oishiដបធំ ចំនួន៦ដប=៦គ.ក.
៥ -ទឹកក្រូចឆ្មា ចំនួន ១២ដប=៣គ.ក.
៦ -ទឹកភេសជ្ជ: ចំនួន ១៤កំប៉ុង=៤.៦២គ.ក.
៦-នំស្រួយ ចំនួន១២កញ្ចប់=៤គ.ក.
សរុបចំនួន ២៤.១២គ.ក.។ ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកម្ទេចចោល ៕

មតិយោបល់