ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! មនុស្សជិត១០នាក់ ពុលនំបញ្ចុកនៅខេត្តសៀមរាប

សៀមរាប: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីប្រជាពលរដ្ឋ បានកើតមានអាការ:ពុលនំបញ្ចុក ក្នុងកម្មវិធីគ្រួសារ រហូតបណ្តាលឲ្យរាក ក្អួត ចង្អោរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាព។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋដែលពុលនំបញ្ចុកខាងលើនេះ មានចំនួន៨នាក់ ។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ពួកគាត់បានធូរស្បើយវិញហើយ និងត្រឡប់ទៅផ្ទះវិញជាធម្មតា៕

មតិយោបល់