ព័ត៌មានជាតិ

ស្ថានទូត​ចំនួន ១៥ និងតំណាងអង្គការណាតូប្រចាំនៅអាហ្វហ្គានីស្ថានបានជំរុញឲ្យក្រុមតាលីបង់បញ្ឈប់ការវាយលុកផ្នែកយោធា

(Reuters) ៖ – នៅថ្ងៃច័ន្ទ ស្ថានទូត​ចំនួន ១៥ និងតំណាងអង្គការណាតូប្រចាំនៅអាហ្វហ្គានីស្ថានបានជំរុញឲ្យក្រុមតាលីបង់បញ្ឈប់ការវាយលុកផ្នែកយោធារបស់ពួកគេ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបះបោរនេះនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបរាជ័យក្នុងការឯកភាពលើបទឈប់បាញ់នៅក្នុងកិច្ចចរចាមួយនៅទីក្រុង Doha ។

កាលពីចុងសប្តាហ៍ គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្គានីស្ថានបានជួបមេដឹកនាំនយោបាយរបស់ក្រុមតាលីបង់នៅរដ្ឋធានី Qatari ។ ប៉ុន្តែកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមតាលីបង់មិនបាននិយាយពីការបញ្ឈប់អំពើហឹង្សាដែលកំពុងកើនឡើងនៅអាហ្វហ្កានីស្ថាននោះទេ។

ដោយសំដៅទៅលើថ្ងៃឈប់សម្រាកសាសនាមូស្លីមដែលត្រូវនឹងថ្ងៃអង្គារ៍នៅប្រទេសអាហ្វហ្គានីស្ថាន ស្ថានទូតបរទេស​ទាំង ១៥ រូប និងអ្នកតំណាងអង្គការណាតូបាននិយាយថា “នេះជាបុណ្យ Eid al-Adha ក្រុមតាលីបង់គួរតែដាក់អាវុធចុះ ដើម្បីភាពល្អប្រសើរ និងបង្ហាញពិភពលោកនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះដំណើរការសន្តិភាព” ។

សេចក្តីថ្លែងការណ៍នេះត្រូវបានគាំទ្រដោយអូស្រ្តាលី កាណាដា សាធារណរដ្ឋឆែក ដាណឺម៉ាក គណៈប្រតិភូសហភាពអឺរ៉ុប ហ្វាំងឡង់​ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ហូឡង់ អេស្ប៉ាញ ស៊ុយអែត អង់គ្លេស និងសហរដ្ឋអាមេរិក និងតំណាងជាន់ខ្ពស់ស៊ីវិលរបស់អង្គការណាតូ។

ក្នុងរយៈពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid កាលពីពេលថ្មីៗនេះ ក្រុមតាលីបង់បានអំពាវនាវឲ្យ មានបទឈប់បាញ់រយៈពេលខ្លី ដោយនិយាយថាពួកគេចង់ទុកពេលដល់ជនជាតិអាហ្គានីស្ថានចំណាយថ្ងៃឈប់សម្រាករបស់ពួកគេដោយសន្តិភាព។

នាពេលបច្ចុប្បន្ននេះ មិនមានការប្រកាសណាមួយស្តីពីបទឈប់បាញ់ទេ ខណៈដែលក្រុមតាលីបង់បានបានបង្កើនការកាន់កាប់តំបន់នានាយ៉ាងឆាប់រហ័សក្នុងការប្រយុទ្ធដែលមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស នៅពេលដែលកងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិកដកទ័ពរបស់ពួកគេទាំងស្រុងបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ២០ ឆ្នាំ ៕

 

មតិយោបល់