ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា សមត្ថកិច្ច បានចុះបង្ក្រាបករណីជនជាតិចិនមួយ ក្រុមមានគ្នាប្រមាណ១០នាក់ ព្រួតគ្នាប្រើអំពើហិង្សា ទៅលើជនជាតិចិនដូចគ្នាចំនួន ២នាក់ នៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ បានធ្វើទ្បើងក្រោយបក្ខពួកជនសង្សយ័ ចាប់ជនរងគ្រោះទាំង២នាក់ វាយធ្វើបាបរួចហើយ បានចាប់ដាក់ក្នុងរថយន្ត បម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលិសចេញ ចុះបង្ក្រាបបាននៅផ្លូវអូរ១ កាលពីម៉ោង១ រសៀលថ្ងៃ១៩ មិថុនា ឆ្នាំ២០១៨នេះ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុ និងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕





មតិយោបល់