ព័ត៌មានជាតិ

Update៖ បុរសម្នាក់ ត្រូវជនសង្ស័យវាយសម្លាប់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ!

​ភ្នំពេញ: សាកសពបុរសជាកម្មករសំណង់ម្នាក់ ត្រូវបានគេប្រទះឃើញដែលស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម នៅមាត់ប្រឡាយខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ដោយជនមិនស្គាល់មុខបានធ្វើសកម្មភាព វាយសម្លាប់ ដោយចាប់បោកក្បាលទៅផ្ទប់ទៅនឹងថ្មបេតុងនោះ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពេទ្យ វង្ស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង មានស្រុកកំណើតនៅភូមិ លាងដៃ ឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ មុនពេលកើតហេតុ គេបានប្រទះឃើញសាក សពបុរសម្នាក់ដេកស្លាប់នៅក្នុងថ្លុកឈាមនៅមាត់ប្រឡាយខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុខាងលើ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីគេប្រទះឃើញសាកសពបុរសម្នាក់ខាងលើនោះ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ធ្វើការត្រួតពិនិត្យទៅលើសាកសពរបស់បុរសជាជនរងគ្រោះ ឃើញថា ជនរងគ្រោះមានស្នាមរបួសត្រង់ក្បាល អាចជាករណីវាយ សម្លាប់ដោយគំនុំ និង មិនមានពាក់ព័ន្ធទៅនឹងករណីប្លន់សម្លាប់នោះទេ។

ភ្លាមៗនោះក៏មានបុរសជាបងប្រុសរបស់ជន រងគ្រោះម្នាក់បនមកដល់កន្លែងកើរហេតុ និងបានអះអាងថា បុរសរងគ្រោះជាប្អូនរបស់គាត់បានបាត់ខ្លួនពីការដ្ឋានសំណង់មួយកន្លែងដែលជាកន្លែងធ្វើការងាររបស់គេ គឺតាំងពីវេលាម៉ោង ១ យប់ឈានចូលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ម្ល៉េះ លុះរហូតមកដល់ព្រឹកនេះមានការភ្ញាក់ផ្អើលកើតឡើងទើបរូបគាត់មកមើក និងដឹងថា បុរសរងគ្រោះពិតជាប្អូនប្រុស របស់គាត់ពពិតប្រាកដមែន។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង ជំនាញកោសល្យវិច័យបានចុះមកធ្វើការត្រួតពិនិត្យ និង កោសល្យវិច័យទៅលើសាកសពរបស់បុរសជាជនរគ្រោះបានបញ្ជាក់ថា បុរសរងគ្រោះពិតជាបានស្លាប់បាតបង់ជីវិត ដោយអំពើឃាតកម្មពិតប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តសំបួរមាស ក្នុងខណ្ឌដង្កោទៅតាមប្រពៃណីជាបន្តទៅទៀត៕


មតិយោបល់