ព័ត៌មានជាតិ

មានទំនាស់ក្នុងគ្រួសារ បុរសម្នាក់ចងកបញ្ចប់ជីវិត!..

សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា នៅថ្ងៃពុធ០៨កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ វេលាម៉ោង៦និង៣០នាទីព្រឹក ត្រូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ សំ មាស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

មូលហេតុ មានទំនាស់ក្នុងគ្រួសារ(ប៉ុនប៉ងធ្វើអត្តឃាតច្រើនដងហើយ តែមិនបានសម្រេច)។
ចំពោះសាកសពជនរងគ្រោះ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់