អង់គ្លេស៖ យោងតាមប្រភពព័ត៌មានវៀតណាម Kenh14 ដែលបានចុះផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ ២០១៣ បានឲ្យដឹងថា សត្វចម្លែកមួយក្បាលបានរត់កាត់ពីមុខរថយន្តមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ ប៉ុន្តែគាត់មិនដឹងថាជាសត្វអ្វីឲ្យប្រាដកនោះទេ ព្រោះវាដូចជា Alien បន្តិច ដូចជ្រូក ឬកញ្ជាងបន្តិច។
បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហាះទៅលើអ៊ីនធឺណេតអ្នកខ្លះនិយាយថាដូចជាមនុស្សដែលរត់លឿនដូចមីស៊ីល ហើយត្រូវបានគេស្នើសុំឲ្យអ្នកស្រាវជ្រាវធ្វើការស៊ីបអង្កេតទៅលើករណីនេះដើម្បីបញ្ជាក់រឿងជាក់ស្តែង។ នៅពេលដែលគេពិនិត្យនៅក្នុងវីដេអូឃ្លិបមួយនេះក៏ឃើញថាដូចជា Alien ដែលរត់ឆ្លងកាត់ផ្លូវយ៉ាងលឿននេះ មានក្បាលដូចជាសត្វ រីឯដងខ្លួន និងជើងដូចជាមនុស្ស តែលោតជើងបួនដូចសត្វ។
ក្រុមការងារកំពុងតែធ្វើការស្រាវជ្រាវករណីដែលទាក់ទងអាថ៌កំបាំងនេះតែវីដេអូមួយត្រូវបានយកចេញពីកាមេរ៉ាសុវត្ថិភាពដែលដាក់ថតយកកសម្មភាពចរាចរមួយកន្លែងនៅប្រទេសអង់គ្លេស។ រហូតមកដល់ពេលនេះ ការស្រាវជ្រាវករណីសត្វចម្លែកដែលមានរូបរាងដូចជាមនុស្សរត់កាត់ផ្លូវ នៅតែជាអាថ៌កំបាំងដដែល៕

មតិយោបល់