ព័ត៌មានជាតិ

ហួសចិត្ត! លួចទូរសព្ទបានហើយ យកAccount FB ម្ចាស់ទូរសព្ទមកLiveទៀត ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន!!!

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចទូរសព្ទគេបានហើយ ថែមទាំងយកAccount FB ម្ចាស់ទូរសព្ទមកLiveទៀត ទីបំផុតត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យមានគ្នាចំនួន២នាក់ ៖១-ឈ្មោះ អ៊ិត រីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។២-ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) ។

សម្ភារៈ បាត់បង់មាន៖
-ទូរសព្ទ័០១គ្រឿងម៉ាក HUAWEI ពណ៌ស (រកឃើញវិញ) ។
-ប្រាក់រៀល ជាង១០ម៉ឺនរៀល
-ប្រាក់ដុល្លារ ១,០០០ដុល្លារ ។

មុនពេលកើតហេតុ កាលពីនៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះបានត្រឡប់មកពីហូបការគេវិញ ពេលមកដល់ផ្ទះ ជនរងគ្រោះបានដោះសម្លៀកបំពាក់ទុកលើប៉ាវអ៊ី ដោយមានកូនកាបូបទុកលុយមានចំនួន ដូចខាងលើនៅក្នុងហោប៉ៅខោនោះផងដែរ។ ចំណែកទូរសព្ទជនរងគ្រោះបានដាក់បញ្ជូលថ្មលើតុមុខទូរទស្សន៍ រួចជនរងគ្រោះក៏ដេកលក់នៅលើគ្រែតែម្តងទៅ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹកជនរងគ្រោះបានភ្ញាក់ពីដំណេក រួចហើយបានយកទូរសព្ទនៅកន្លែងបញ្ជូលថ្ម ស្រាប់តែបាត់មិនឃើញរួចទៅបានទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូនកាបូបដាក់លុយស្រាប់តែឃើញបាត់លុយមិនឃើញ សល់តែកូនកាបូបមានលុយចំនួន ៥០០រៀល ក្នុងកាបូបទុកនៅលើប៉ៅអ៊ី។ លុះដល់វេលាម៉ោង១និង៣០នាទីថ្ងៃខែឆ្នាំដដែល កូនរបស់ជនរងគ្រោះបានឆែកមើលFacebook ស្រាប់តែឃើញឈ្មោះ អ៊ិត រីម បាន account Facebook របស់ឪពុកខ្លួនថតបង្ហោះរូបភាពផ្ទាល់ខ្លួន ពេលនោះទើបដឹងថា៖ ឈ្មោះ អ៊ិត រីម ជាអ្នកចូលលួចទូរសព្ទ។ បន្ទាប់មកជនរងគ្រោះក៏ បានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ ដោយចោទប្រកាន់ទៅលើជនសង្ស័យដែលមានឈ្មោះខាងលើនោះតែម្ដង។

បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងទូរសព្ទបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុពញាឮដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះអ៊ិត រីម បានសារភាពថា៖នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះសិទ្ធ បានទិញស្រាបៀរ១យួរផឹក ពេលផឹកអស់ស្រាខ្លួនក៏យកថ្នាំញៀនជក់ជាមួយឈ្មោះសិទ្ធ ពេលនោះខ្លួន និងឈ្មោះសិទ្ធិ បាននិយាយគិតគ្នាថានឹងធ្វើសកម្ម
ភាពចូលលួចសម្ភារៈ ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយពេលនោះខ្លួនជាអ្នកចូលលួចយកបានទូរសព្ទ។ រីឯឈ្មោះ សិទ្ធខ្លួនពុំដឹងថា លួចបានអ្វីខ្លះទេ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕​

មតិយោបល់