ព័ត៌មានជាតិ

រយ:ពេល៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ចាក់ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព សម្រេចបានជិត៩០០នាក់

ខេត្តកណ្តាល៖ រយ:ពេល៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសម្រេចបានជិត៩០០នាក់ ។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅទាំង ០៤ នៅក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។
យោងទៅតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិតនៅភូមិសាស្រ្តខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យោធភូមិភាគពិសេស ទាំង៤គោលដៅ រួមមានដូចជាគោលដៅទី១ នៅទីបញ្ជាការតំបន់ប្រិតបត្តិការសឹករងកណ្តាល និង វរៈសេនាតូចលេខ១ កង៦០១ ចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ គោលដៅទី២ នៅផ្នែកសឹករងអង្គស្នូល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គោលដៅទី៣ នៅសាលាអនុវិទ្យាល័យព្រះសីហនុរាជ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
គោលដៅទី៤ នៅផ្នែកសឹករងកៀនស្វាយ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូវ៉ាក់ ជូនដល់សមាជិកសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល។ អាស្រ័យហេតុនេះសូម សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញមកទទួលការចាក់វ៉ាក់សាំងលើកទី២ដូសទី២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានជួយឧបត្ថម្ភទឹកសុទ្ធអរុណា ចំនួន ៣៥កេស អាល់កុល ១កាន និងថវិកា ១លានរៀល សំរាប់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចូលរួមឧបត្ថម្ភ ទឹកក្រូច៣៥ កេស អាល់កុល១ កាន ម៉ាស់១កេស និងថវិកា១ លានរៀល សំរាប់ជួយឧបត្ថម្ភដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ផងដែ៕

មតិយោបល់