ព័ត៌មានជាតិ

ខ្លាំងបាត់! បុរសម្នាក់ ត្រូវគេបាញ់ប្រហារ៥គ្រាប់ដើម្បីសម្លាប់ តែអាយុវែងមិនស្លាប់

ព្រះវិហារ: កាលពីវេលាម៉ោង៨និង ៣០នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងធ្វើឃាត មួយបានកើតឡើងត្រង់ចំណុចភូមិជាំស្រែ ដោយមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្លើងច្នៃ ម៉ាកកាប៊ីន បាញ់ទៅលើជនរងគ្រោះម្នាក់ចំនួន៥គ្រាប់ បណ្តាលឲ្យរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែ សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។ ចំណែកជនសង្ស័យកំពុងតែរត់គេចខ្លួន។

បច្ចុប្បន្ន កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ រដ្ឋបាលកំពុងសហការគ្នាចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់