ព័ត៌មានជាតិ

រថយន្តឆ្លងផ្លូវបុកជាមួយម៉ូតូរ៉ឺម៉កដឹកហ្គាស បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូរ៉ឺម៉កដឹកហ្គាស ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក លុចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2G-9788 បើកបរដោយជនជាតិចិន។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រទៅក្រុងតាខ្មៅ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកខាងលើ បានបើកឆ្លងកាត់ផ្លូវ បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររ៉ឺម៉កម៉ូតូរងរបួសបាក់ជើង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង​ ដោះស្រាយតាមនីតិវិធី ចំណែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់