ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នា ខ្ទេចតែមួយគ្រឿងបើករត់បាត់!

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមានមនុស្សរបួស កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ គីឡូម៉ែត្រលេខ១៤៧-១៤៨ ភូមិពោធិ៍រស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កើតឡើងរវាងរថយន្តម៉ាកនីសាន់ ពណ៌ទឹកប៊ុច ពាក់ស្លាកលេខ ភ្នំពេញ 2U-5827 បើកបរដោយឈ្មោះ អ៊ាម ឈួង ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិស្ទឹងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសស្រាល បានបុកជាមួយនឹងរថយន្តមិនស្គាល់ម៉ាក់ ពណ៌ ស្លាកលេខ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង៕

មតិយោបល់