កណ្តាលៈ នៅវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ម្ចាស់ឈ្មោះ ហូរ មាន ភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ (ឈើលើថ្មក្រោម) ស្ថិតនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ខូចខាតទ្រព្យសម្បត្តិ រួមមាន៖ ខ្សែដៃមាស១ តម្លឹងកន្លះ,លុយដុល្លារ៣០០ដុល្លារ,ប្រាក់រៀល៨០ម៉ឺន ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ដោយមានឡានទឹកមកអន្តរាគមន៍ចំនួន៤គ្រឿង៕
មតិយោបល់