បន្ទាប់ពីទន្ធឹងរង់ចាំអស់រយៈពេលជាយូរ នៅពេលនេះ iOS 7.1 ដល់ iOS 7.1.1 គឺអាច Jailbreak បានហើយ ដោយអ្នកជំនាញហែកកូដរបស់ចិន។
ក្រុមការងារហែកកូដចិនដែលមានឈ្មោះថា “PanGu” បានបង្ហាញវីដេអូពីការ Jailbreak iOS 7.1 ដល់ iOS 7.1.1 និងបានផ្ដល់ឲ្យទាញយកម្មវិធីសម្រាប់ធ្វើការ Jailbreak ដោយខ្លួនទៀតផង ដោយកម្មវិធីនោះអាចប្រើបានទាំង ម៉ាស៊ីន Mac និង Windows ប៉ុន្តែនៅលើ Mac ប្រហែលជាមានកំណត់ ព្រោះថា Apple អាចនឹងទប់ស្កាត់ការ Jailbreak។
គួរបញ្ជាក់ផងដែរថា iDevices ដែលអាច Jailbreak បានមានដូចជា iPhone 4,iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2/3, iPad Air, iPad mini និង iPod Touch៕
មតិយោបល់