ព័ត៌មានជាតិ

រន្ធត់ណាស់ រថយន្តកុងតឺន័រ បើកលឿនដូចហោះ បុកម៉ូតូមួយគ្រឿង ម្ចាស់ម៉ូតូបាក់ដៃ-ជើង សល់តែដង្ហើម

ព្រះសីហនុៈ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើយ ដោយសារតែរថយន្តកុងតឺន័របើកបរក្នុងល្បឿនលឿនដល់ទីប្រជុំជនហើយមិនបង្អង់ ក៏បុកម៉ូតូមួយគ្រឿងពេញទំហឹងពីក្រោយ បុរសម្នាក់រងរបួសធ្ងន់ធ្ងរសល់តែដង្ហើម និងបាក់ដៃឆ្វេង ជើងឆ្វេង ត្រូវបានអ្នកឃើញហេតុការណ៍ទូរស័ព្ទហៅរថយន្តមកដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ សេតេ ខេត្ត ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧និង០០នាទីយប់ ថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៦មុននេះបន្តិច ត្រង់ចំណុចមុខផ្សាររោងចក្រញូវស្តារ ភូមិ១ សង្កាត់លេខ១ ខេត្តព្រសីហនុ ។

ប្រភពពីកន្លែងកើតហេតុភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូ C125 ឆ្នាំ ២០១៤ ភ្នំពេញ 1CG-1547 ។ សូមបញ្ជាក់ផងដែរ រថយន្តកុងតឺន័របានបន្តដំណើរបើករត់គេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅទៅភ្នំពេញ៕

មតិយោបល់