ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

Britney Spears លួចស្នេហ៍ ប្តី ជូលី

អាម៉េរិកៈ តារាចម្រៀង អាម៉េរិកនាង Britney Spears បានសារភាពថា Brad Pitt គឺស្ថិតក្នុងចិត្តនាងយ៉ាងធំធេង ប៉ុន្តែនាងមិនទាន់ស្វែងរកដៃគូម្នាក់ នៅឡើយនោះទេ ។ នេះបើយោងតាម គេហទំព័រ hofmag ចុះផ្សាយនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ ។

ម្ចាស់បទចម្រៀង Womanizer តែងតែសម្តែងនូវភាពកំប្លែងរបស់នាងថា មានទំនាក់ទំនងស្នេហា ជាមួយនឹង តារាសម្តែង កូន ៦ Brad Pitt ដែលត្រូវជាប្តីរបស់ អេនជឺណា ជូលី ។ នៅពេលដែលសួរថា Brad Pitt ជាអ្នកដែលនាង លួចស្នេហ៍ ? Britney Spears បានឆ្លើយយ៉ាងរហ័សថា ចាសពិតជាគាត់ហើយ ។

Britney Spears បានអះអាងថា នាងពិតជាកោតសរសើរដល់ប្រេតភីតណាស់ ហើយក៏ចង់បានមនុស្សប្រុស ម្នាក់ ដូច តារា ដួងនេះ តែពេលនេះនាង រកមិនទាន់ឃើញនោះទេ ព្រោះតែផ្តោតអារម្មណ៍មើលថែ កូនប្រុសរបស់នាង៕

មតិយោបល់