អាល្លឺម៉ង់: ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍មកថា មានមនុស្សច្រើនជាង ៥០នាក់បានរងរបួសក្នុងការបាញ់ប្រហារនៅរោងកុននៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ហើយខ្មាន់កាំភ្លើងរូបនេះបានចាប់ឃាំងមនុស្សនៅក្នុងរោងកុននេះផងដែរ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នៅថ្ងៃទី២៣ មិថុនានេះ។
ខណៈពេលនេះ ប៉ូលិសអាឡឺម៉ង់បានធ្វើការព័ទ្ធជុំវិញរោងភាពយន្តនេះផងដែរ ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើង ដែលស្ថិតក្នុងទីប្រជុំជន Viernheim ដែលជាកន្លែងខ្មាន់កាំភ្លើងបានវាយប្រហារនោះ។ ឥឡូវនេះ មានសេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រុមប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើងបានហើយ។
ដោយឡែក កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិកវិញ ក៏មានការវាយប្រហារដូចគ្នាផងដែរ ដែលបានសម្លាប់មនុស្សចំនួន ៥០នាក់ និង៥៣ នាក់ទៀតផ្សេងទៀតរងរបួស រួមទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ នៅឯក្លិបរាត្រីស្រលាញ់ភេទដូចគ្នា ក្នុងទីក្រុង Orlando រដ្ឋផ្លរីដា៕
មតិយោបល់