ព័ត៌មានជាតិ

កូនប្រុសម្នាក់ បង្កហិង្សាជាញឹកញាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារ

ក្រចេះ:​​ ជនដៃដល់ជាកូនដែលត្រូវបាននគរបាលស្រុកស្នួល ចាប់ខ្លួននេះ ឈ្មោះជោគ មាស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងត្រូវឃាត់ខ្លួននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ជននេះកន្លងមកធ្លាប់បានបង្កហិង្សាក្នុងគ្រួសារជាញឹកញាប់ និងត្រូវឃាត់ខ្លួនជាលើកចុងក្រោយនេះ ទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារ បន្ទាប់ពីរូបគេប្រដាប់ដោយព្រនង់ឫស្សី បានធ្វើសកម្មភាពវាយលើឪពុកបង្កើតឈ្មោះ រស់ ប៉ាក់ អាយុ៤៦ឆ្នាំ បណ្តាលឲ្យរងរបួសយ៉ាងដំណំ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់