ព័ត៌មានជាតិ

លួចបានសម្រេច តែស៊យចំទូរសព្ទមានGPS ជាប់ខ្នោះដដែល

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីអំពើលួច (លួចយកទូរសព្ទដៃ)នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទី នៅចំណុចក្នុងរថយន្ត មុខផ្ទះសង់ថ្មីគ្មានលេខ ផ្លូវ១០១៥ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យដែលឃាត់បានខាងលើមាន ឈ្មោះ ភូ ជឺឡុង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៤កា ក្រុម១៣ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ចំណែកជនរងគ្រោះមានឈ្មោះ នង លុយមីញែរ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុនតាស៊ីឆយ ស្នាក់នៅផ្ទះសង់ថ្មីគ្មានលេខ ផ្លូវ១០១៥ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័តមានបានឲ្យដឹងថាមុនពេលកើតហេតុ កាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៣០នាទី ជនរងគ្រោះបានបើករថយន្តរបស់ខ្លួន មកទុកនៅមុខផ្ទះរបស់ខ្លួន ហើយបានទុកទូរសព្ទដៃម៉ាកសាំសុងនៅក្នុងរថយន្តដោយមានចាក់សោរត្រឹមត្រូវ រួចជនរងគ្រោះចូលទៅក្នុងផ្ទះដេក លុះព្រឹកឡើងជនរងគ្រោះក្រោកពីដេក ឃើញបែកកញ្ចក់រថយន្តក៏មកមើលឃើញបាត់ទូរសព្ទដៃពីក្នុងរថយន្ត ហើយជនរងគ្រោះបានដាក់ប្រពន្ធ័ GPS តាមទូរសព្ទដៃមួយគ្រឿងទៀត ដោយឃើញលោតនៅម្តុំផ្សារឃ្លាងរំសេវដូច្នេះហើយទើបជនរងគ្រោះបានសុំសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកល្អកក់៣ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តងដើម្បីធ្វើការសាកសួរ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងជនសង្ស័យតែម្តង។

(តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនបានមកដល់ចំណុចកើតហេតុងខាងលើ បានឃើញរថយន្តទុកនៅមុខផ្ទះរួចខ្លួនបានយកសោរទីបវាយកញ្ចក់រថយន្តខាងក្រោយ បណ្តាលឲ្យបែកហើយខ្លួនបើទ្វាររថយន្តលួចយកទូរសព្ទដៃតែម្តង ក្រោយពីលួចបានហើយរូបខ្លួនបានរត់គេចទៅម្តុំផ្សារឃ្លាំងរំសេវ តែចៃដន្យត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាននៅទីនោះតែម្តង។

ក្រោយពីការឃាត់ខ្លួនបានជនសង្ស័យបានរួចរាល់ហើយសមត្ថកិច្ច ក៏បញ្ជូនជនសង្ស័យទៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរនិងអនុវត្តតាមនិតិវិធី៕

មតិយោបល់